khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា និងគណៈប្រតិភូព្រឹទ្ធសភាអាមេរិក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈគណៈកម្មការ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-អាមេរិក ជាមួយនឹងគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Edward J. Markey សមាជិកព្រឹទ្ធសភា ស្ថិតនៅសាលប្រជុំបាយ័ន្ត នៃវិមានរដ្ឋសភា។

    កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ចែម វិឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ